អេសាយ 45:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 អញមិនបានពោលដោយសំងាត់ ក្នុងទីងងឹតនៅផែនដីទេ អញមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកអញដោយពោលជាឥតប្រយោជន៍នោះទេ គឺអញ ព្រះយេហូវ៉ានេះ អញនិយាយតាមសុចរិត អញថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ។ 参见章节ព្រះគម្ពីរខ្មែរសាកល19 យើងមិនបាននិយាយក្នុងទីលាក់កំបាំង ក្នុងកន្លែងមួយនៅទឹកដីនៃសេចក្ដីងងឹតឡើយ។ យើងមិនបាននិយាយនឹងពូជពង្សរបស់យ៉ាកុបថា: ‘ចូរស្វែងរកយើងជាឥតប្រយោជន៍’ នោះទេ។ យើងជាយេហូវ៉ា យើងនិយាយសេចក្ដីសុចរិត យើងប្រកាសសេចក្ដីទៀងត្រង់។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 យើងមិនបានពោលដោយសម្ងាត់ ក្នុងទីងងឹតនៅផែនដីទេ យើងមិនបានបង្គាប់ដល់ពួកពូជពង្សនៃយ៉ាកុបថា ចូរខំស្វែងរកយើងដោយពោលជាឥតប្រយោជន៍នោះទេ គឺយើង ព្រះយេហូវ៉ានេះ យើងនិយាយតាមសុចរិត យើងថ្លែងប្រាប់សេចក្ដីដែលត្រឹមត្រូវ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។ 参见章节អាល់គីតាប19 យើងមិនដែលនិយាយដោយលាក់លៀម ក្នុងទីងងឹតនៃផែនដីឡើយ។ យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកកូប ឲ្យស្វែងរកយើង នៅកន្លែង ដែលគ្មានអ្វីសោះនោះដែរ។ យើងជាអុលឡោះតាអាឡា យើងតែងនិយាយត្រឹមត្រូវ អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។ 参见章节 |
ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអំបាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រិត្យក្រមនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរ្តិ៍អាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
ដ្បិតដែលសូមទាហាន នឹងពលសេះ ពីស្តេចឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្ដីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា នឹងសេចក្ដីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ
ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា នឹងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ