អេសាយ 43:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗ ស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង 参见章节ព្រះគម្ពីរខ្មែរសាកល4 ដោយព្រោះអ្នកមានតម្លៃ និងមានកិត្តិយសក្នុងភ្នែករបស់យើង ហើយយើងស្រឡាញ់អ្នក ដូច្នេះយើងនឹងប្រគល់មនុស្សដទៃជំនួសអ្នក ក៏នឹងប្រគល់ជាតិសាសន៍នានាជំនួសជីវិតរបស់អ្នកដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ 参见章节អាល់គីតាប4 យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ 参见章节 |
ឥឡូវនេះ ទ្រង់មានបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ា ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបំរើទ្រង់ សំរាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកំឡាំងនៃខ្ញុំ