អេសាយ 37:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឱព្រះយេហូវ៉ាអើយ សូមទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមទ្រង់បើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានចាត់គេមកប្រកួត នឹងព្រះដ៏មានព្រះជន្មរស់នៅ 参见章节ព្រះគម្ពីរខ្មែរសាកល17 ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយសណ្ដាប់ផង! ព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្ររបស់ព្រះអង្គ ហើយទតមើលផង! សូមសណ្ដាប់គ្រប់ទាំងពាក្យរបស់សានហេរីប ដែលបញ្ជូនមក ដើម្បីត្មះតិះដៀលព្រះដ៏មានព្រះជន្មរស់! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបើកព្រះនេត្រទត សូមព្រះសណ្ដាប់អស់ទាំងពាក្យរបស់ស្ដេចសានហេរីប ដែលបានចាត់គេមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមទ្រង់ព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ! 参见章节អាល់គីតាប17 អុលឡោះតាអាឡាជាម្ចាស់អើយ សូមស្ដាប់ខ្ញុំ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលផង! សូមទ្រង់ស្តាប់សេចក្ដីទាំងប៉ុន្មានដែលស្ដេចសានហេរីបបានផ្ញើមកជេរប្រមាថ អុលឡោះដ៏នៅអស់កល្ប! 参见章节 |
ប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយទ្រង់នឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះនៃអ្នក ទ្រង់បានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ។