អេសាយ 34:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិត នឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី នឹងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកីយ នឹងរបស់ទាំងប៉ុន្មានដែលកើតចេញពីនោះផង 参见章节ព្រះគម្ពីរខ្មែរសាកល1 ប្រជាជាតិនានាអើយ ចូរចូលមកជិតដើម្បីស្ដាប់ចុះ! ជាតិសាសន៍នានាអើយ ចូរយកចិត្តទុកដាក់ចុះ! ចូរឲ្យផែនដី និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងពិភពលោក និងរបស់ទាំងអស់ដែលកើតចេញពីទីនោះស្ដាប់ចុះ! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱអស់ទាំងសាសន៍អើយ ចូរឲ្យចូលមកជិតនឹងស្តាប់ចុះ អស់ទាំងប្រជាជាតិអើយ ចូរផ្ទៀងត្រចៀកចុះ ត្រូវឲ្យផែនដី និងរបស់សព្វសារពើនៅលើផែនដីស្តាប់ដែរ ព្រមទាំងលោកិយ៍ និងរបស់ទាំងប៉ុន្មាន ដែលកើតចេញពីដីនោះដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ ជាតិសាសន៍ទាំងឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និងអ្វីៗនៅលើផែនដី ពិភពលោក និងអ្វីៗដែលកើតចេញ ពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ! 参见章节អាល់គីតាប1 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ ជាតិសាសន៍ទាំងឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និងអ្វីៗនៅលើផែនដី ពិភពលោក និងអ្វីៗដែលកើតចេញ ពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ! 参见章节 |
ត្រូវឲ្យអស់ទាំងសាសន៍ប្រជុំគ្នា ហើយឲ្យប្រជាជាតិទាំងពួងជំនុំគ្នាចុះ ក្នុងពួកគេ តើមានអ្នកណាដែលអាចនឹងទាយពីការនេះបាន ឬអាចនឹងសំដែង ឲ្យយើងដឹងពីដំណើរ ដែលកន្លងមកហើយនោះ ចូរឲ្យគេនាំស្មរបន្ទាល់របស់គេមក ដើម្បីតាំងខ្លួនជាត្រឹមត្រូវ បើមិនដូច្នោះទេ នោះត្រូវថា នេះពិតមែនវិញ