អេសាយ 2:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហេតុនេះបានជាទ្រង់បោះបង់ចោលពួកវង្សយ៉ាកុបជារាស្ត្រទ្រង់ចេញ គឺពីព្រោះមានទំនៀមទំលាប់ពីស្រុកខាងកើតបានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្រនឹងពួកសាសន៍ដទៃ 参见章节ព្រះគម្ពីរខ្មែរសាកល6 ព្រះអង្គបានបោះបង់ចោលវង្សត្រកូលយ៉ាកុបប្រជារាស្ត្ររបស់ព្រះអង្គ ពីព្រោះពួកគេពេញដោយទំនៀមទម្លាប់ពីទិសខាងកើត គឺពួកគេមើលជោគរាសីដូចជាជនជាតិភីលីស្ទីន ព្រមទាំងចងសម្ពន្ធមិត្តជាមួយជនបរទេស។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល ពូជពង្សរបស់លោកយ៉ាកុបដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត ជាមួយជនបរទេស។ 参见章节អាល់គីតាប6 អុលឡោះតាអាឡាអើយ ទ្រង់បានបោះបង់ចោល ពូជពង្សរបស់យ៉ាកកូបដែលជាប្រជារាស្ត្ររបស់ទ្រង់ ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត នៅពេញក្នុងស្រុករបស់គេ ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន ប្រជាជនរបស់ទ្រង់ចងសម្ពន្ធមិត្ត ជាមួយជនបរទេស។ 参见章节 |
គ្រានោះ ព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើសាការី ជាកូនយេហូយ៉ាដាដ៏ជាសង្ឃ លោកឈរនៅមុខបណ្តាជនពោលថា ព្រះទ្រង់មានបន្ទូលដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នា រំលងអស់ទាំងក្រិត្យក្រម នៃព្រះយេហូវ៉ាដូច្នេះ ធ្វើយ៉ាងនោះមិនចំរើនទេ គឺដោយព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ាចេញ បានជាទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ
ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា នឹងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ