អេសាយ 2:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឱពួកវង្សនៃយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺនៃព្រះយេហូវ៉ាចុះ។ 参见章节ព្រះគម្ពីរខ្មែរសាកល5 វង្សត្រកូលយ៉ាកុបអើយ មក៍! យើងនាំគ្នាដើរក្នុងពន្លឺនៃព្រះយេហូវ៉ា! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឱពួកវង្សយ៉ាកុបអើយ ចូរមក យើងដើរក្នុងពន្លឺរបស់ព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់! 参见章节អាល់គីតាប5 កូនចៅរបស់យ៉ាកកូបអើយ ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់អុលឡោះតាអាឡា! 参见章节 |
ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ ដ្បិតក្រឹត្យវិន័យនឹងចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិមដែរ