អេសាយ 19:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទនឹងអន់ថយហើយរីងស្ងួតទៅ ឯដើមបបុស នឹងដើមត្រែងនឹងស្វិតក្រៀម 参见章节ព្រះគម្ពីរខ្មែរសាកល6 ស្ទឹងនានានឹងស្អុយ ព្រែកទាំងឡាយរបស់អេហ្ស៊ីបនឹងថយចុះ ហើយស្ងួតទៅ រីឯដើមបបុស និងដើមត្រែងនឹងក្រៀមស្វិត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដៃទន្លេទាំងប៉ុន្មាននឹងធុំស្អុយ ហើយព្រែកទាំងពួងនៃស្រុកអេស៊ីព្ទ នឹងអន់ថយ ហើយរីងស្ងួតទៅ ឯដើមបបុស ដើមត្រែងនឹងស្វិតក្រៀម។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។ 参见章节អាល់គីតាប6 ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់ ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក ហើយរីងអស់ទៅ។ ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។ 参见章节 |
ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំដោយបង្គាប់ថា ចូរទៅចុះ ពួកបំរើយ៉ាងលឿនអើយ ទៅឯសាសន៍១ដែលមានរូបខ្ពស់ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្តាលស្រុកគេ