អេសាយ 19:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ព្រះយេហូវ៉ា ទ្រង់នឹងសំដែងអង្គដល់ស្រុកអេស៊ីព្ទឲ្យគេស្គាល់ ហើយនៅគ្រានោះ សាសន៍អេស៊ីព្ទនឹងទទួលស្គាល់ព្រះយេហូវ៉ា អើ គេនឹងថ្វាយបង្គំ ដោយយញ្ញបូជា នឹងដង្វាយ ហើយគេនឹងបន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់នោះដែរ 参见章节ព្រះគម្ពីរខ្មែរសាកល21 ដូច្នេះ ព្រះយេហូវ៉ានឹងធ្វើឲ្យជនជាតិអេហ្ស៊ីបស្គាល់អង្គទ្រង់ ហើយជនជាតិអេហ្ស៊ីបនឹងស្គាល់ព្រះយេហូវ៉ានៅថ្ងៃនោះ។ ពួកគេនឹងថ្វាយបង្គំព្រះអង្គដោយយញ្ញបូជា និងតង្វាយ ហើយបន់បំណន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់ផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះយេហូវ៉ានឹងសម្ដែងអង្គដល់ស្រុកអេស៊ីព្ទ ឲ្យគេស្គាល់ ហើយនៅគ្រានោះ សាសន៍អេស៊ីព្ទនឹងទទួលស្គាល់ព្រះយេហូវ៉ា អើ គេនឹងថ្វាយបង្គំ ដោយយញ្ញបូជា និងតង្វាយ ហើយគេនឹងបន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់នោះដែរ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអម្ចាស់នឹងសម្តែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់ព្រះអម្ចាស់ពិតមែន។ ពួកគេនឹងគោរពបម្រើព្រះអង្គ ដោយថ្វាយយញ្ញបូជា និងតង្វាយផ្សេងៗ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។ 参见章节អាល់គីតាប21 អុលឡោះតាអាឡានឹងសំដែងឲ្យជនជាតិអេស៊ីបស្គាល់ទ្រង់ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់អុលឡោះតាអាឡាពិតមែន។ ពួកគេនឹងគោរពបម្រើទ្រង់ ដោយធ្វើគូរបាន និងជូនជំនូនផ្សេងៗ ពួកគេនាំគ្នាសូមអុលឡោះតាអាឡា ព្រមទាំងលាបំណន់ផង។ 参见章节 |
នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ទ្រង់ ហើយសំរេចសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ទ្រង់ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមទ្រង់ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ទ្រង់ ដូចជាសាសន៍អ៊ីស្រាអែល ជារាស្ត្រទ្រង់ដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមទ្រង់។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះសាសន៍អ៊ីស្រាអែល ហើយជាព្រះដ៏បរិសុទ្ធនៃគេ ទ្រង់មានបន្ទូលដូច្នេះដល់អ្នកនោះ ដែលមនុស្សទាំងឡាយមិនអើពើ ដែលជាទីស្អប់ខ្ពើមដល់សាសន៍នេះ គឺជាអ្នកបំរើរបស់ពួកអ្នកដែលគ្រប់គ្រងថា បណ្តាក្សត្រនឹងឃើញ ហើយក្រោកឈរឡើង ព្រមទាំងពួកចៅហ្វាយដែរ គេនឹងក្រាបថ្វាយបង្គំ ដោយព្រោះព្រះយេហូវ៉ា ទ្រង់ជាព្រះដ៏ស្មោះត្រង់ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានរើសឯង។