អេសាយ 10:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
16 ព្រោះហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងទៅកណ្តាលពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ
参见章节 复制
16 ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។
参见章节 复制
16 ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។
参见章节 复制
16 ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
参见章节 复制
16 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
参见章节 复制