អេភេសូរ 2:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ដ្បិតទ្រង់ជាស្ពានមេត្រីនៃយើងរាល់គ្នា ទ្រង់បានធ្វើឲ្យទាំង២រួមគ្នាតែ១ ហើយបានរុះជញ្ជាំងដែលខាន់កណ្តាលចេញ 参见章节ព្រះគម្ពីរខ្មែរសាកល14 ដ្បិតខ្លួនព្រះអង្គផ្ទាល់ជាសន្តិភាពរបស់យើង ដែលបានធ្វើឲ្យទាំងពីររួមគ្នាតែមួយ ហើយកម្ទេចកំពែងដែលជារបងនៃភាពជាសត្រូវចោល។ ដោយរូបកាយរបស់អង្គទ្រង់ 参见章节Khmer Christian Bible14 ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើឲ្យទាំងពីររួមមកតែមួយ ហើយបំផ្លាញជញ្ជាំងដែលខណ្ឌផ្ដាច់ និងភាពជាសត្រូវ ដោយរូបកាយរបស់ព្រះអង្គ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំងខណ្ឌញែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 គឺព្រះគ្រិស្តហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរ ឲ្យរួមគ្នាមកជាប្រជារាស្ត្រតែមួយ។ ក្នុងព្រះកាយរបស់ព្រះអង្គ ព្រះអង្គបានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្តនឹងគ្នា។ 参见章节អាល់គីតាប14 គឺអាល់ម៉ាហ្សៀសហើយដែលជាសន្ដិភាពរបស់យើង គាត់បានប្រមូលសាសន៍ទាំងពីរឲ្យរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ក្នុងរូបកាយរបស់អ៊ីសា គាត់បានរំលំជញ្ជាំងដែលបំបាក់បំបែកយើងឲ្យទៅជាបច្ចាមិត្ដនឹងគ្នា។ 参见章节 |