ហូសេ 9:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់ សំរាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសម្អប់ នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការី ស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។ គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី ហើយគេប្រឆាំងនឹងគាត់ នៅក្នុងដំណាក់នៃព្រះរបស់គាត់។ 参见章节អាល់គីតាប8 អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺណាពី ស្ថិតនៅជាមួយម្ចាស់របស់ខ្ញុំ។ គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី ហើយគេប្រឆាំងនឹងគាត់ នៅក្នុងដំណាក់នៃម្ចាស់របស់គាត់។ 参见章节 |
ចូរស្តាប់តាម ហើយចុះចូលនឹងពួកអ្នក ដែលនាំមុខអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នកទាំងនោះបានថែរក្សាព្រលឹងអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ ពីព្រោះអ្នកទាំងនោះថែរក្សា ហាក់ដូចជានឹងត្រូវរាប់រៀបទូលដល់ទ្រង់វិញ។
គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ