ហូសេ 12:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ទទេ ក៏ដេញតាមខ្យល់ពីទិសខាងកើត គេចំរើនសេចក្ដីភូតភរនឹងការខូចបង់ជានិច្ច គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាមានក្ដីក្ដាំនឹងយូដា ក៏នឹងដាក់ទោសយ៉ាកុបតាមអំពើរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។ រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់ និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។ អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី ហើយយកប្រេងទៅចងមិត្តភាពជាមួយ ស្រុកអេស៊ីប។ 参见章节អាល់គីតាប2 អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។ រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់ និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។ អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី ហើយយកប្រេងទៅចងមិត្តភាពជាមួយ ស្រុកអេស៊ីប។ 参见章节 |
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីពួកសត្វនៅស្រុកត្បូង គេផ្ទុកទ្រព្យរបស់គេនៅលើខ្នងលាស្ទាវ ហើយផ្ទុកសម្បត្តិរបស់គេ នៅលើបូកសត្វអូដ្ឋ ដឹកនាំកាត់ស្រុកដែលមានសេចក្ដីលំបាក នឹងសេចក្ដីថប់ព្រួយ ជាទីមានសិង្ហញី សិង្ហឈ្មោល ពស់វែក នឹងពស់ភ្លើងហោះ ដើម្បីទៅឯសាសន៍មួយ ដែលនឹងគ្មានប្រយោជន៍ដល់គេសោះ