ហាបាគុក 3:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសំដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ឱព្រះអម្ចាស់អើយ ទូលបង្គំបានឮសេចក្ដី ដែលគេថ្លែងអំពីព្រះអង្គ ព្រះអម្ចាស់អើយ ទូលបង្គំកោតស្ញប់ស្ញែង ស្នាព្រះហស្ដដែលព្រះអង្គបានធ្វើ។ សូមសម្តែងឲ្យមនុស្សលោកស្គាល់ ស្នាព្រះហស្ដទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលព្រះអង្គទ្រង់ព្រះពិរោធ សូមនឹកដល់ព្រះហឫទ័យអាណិតមេត្តា របស់ព្រះអង្គផង។ 参见章节អាល់គីតាប2 ឱអុលឡោះតាអាឡាអើយ ខ្ញុំបានឮសេចក្ដី ដែលគេថ្លែងអំពីទ្រង់ អុលឡោះតាអាឡាអើយ ខ្ញុំកោតស្ញប់ស្ញែង ស្នាដៃដែលទ្រង់បានធ្វើ។ សូមសំដែងឲ្យមនុស្សលោកស្គាល់ ស្នាដៃទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលទ្រង់ខឹង សូមនឹកដល់ចិត្តអាណិតមេត្តា របស់ទ្រង់ផង។ 参见章节 |
ហើយឥឡូវ នៅវេលា១ភ្លែតនេះ មានព្រះគុណសំដែងមកដល់យើងខ្ញុំ អំពីព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ឲ្យបានអ្នកខ្លះរួចចេញ ហើយឲ្យបានបង្គោល១នៅក្នុងទីបរិសុទ្ធរបស់ទ្រង់ ប្រយោជន៍ឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសឲ្យយើងខ្ញុំបានរស់ឡើងវិញបន្តិច នៅក្នុងការបំរើគេនេះ
ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ដ្បិតអញនៅជាមួយនឹងឯងហើយ អញនឹងធ្វើឲ្យអស់ទាំងនគរដែលអញបានបណ្តេញឯងទៅនោះ បានផុតអស់រលីងទៅ តែអញនឹងមិនបំផុតឯងអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលឯង តាមខ្នាតប៉ុណ្ណោះ ប៉ុន្តែអញមិនទុកឲ្យឯងនៅជាឥតទោសឡើយ។