សាការី 3:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឱយេសួរជាសំដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយនឹងឯងផង ព្រោះគេជាពួកដែលជាទីអស្ចារ្យ ដ្បិតមើល អញនឹងឲ្យអ្នកបំរើរបស់អញឈ្មោះ«លំពង់»ចេញមក 参见章节ព្រះគម្ពីរខ្មែរសាកល8 “‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ឱយេសួរជាសម្ដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយអ្នកផង ព្រោះគេជាពួកអស្ចារ្យ ដ្បិតយើងនឹងឲ្យអ្នកបម្រើរបស់យើង "លំពង់" ចេញមក។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ 参见章节អាល់គីតាប8 ដូច្នេះ មូស្ទីយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ 参见章节 |
ឥឡូវនេះ ទ្រង់មានបន្ទូលមកខ្ញុំ គឺព្រះយេហូវ៉ា ជាព្រះដែលជបបង្កើតខ្ញុំនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបានធ្វើជាអ្នកបំរើទ្រង់ សំរាប់នឹងនាំពួកយ៉ាកុបមកឯទ្រង់វិញ ហើយឲ្យពួកអ៊ីស្រាអែលបានមូលមកឯទ្រង់ ដ្បិតខ្ញុំជាទីរាប់អាននៅព្រះនេត្រព្រះយេហូវ៉ា ហើយព្រះនៃខ្ញុំទ្រង់ជាកំឡាំងនៃខ្ញុំ