សាការី 13:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គ្រានោះ បើអ្នកណានឹងនៅតែទាយទៀត នោះទាំងឪពុកម្តាយដែលបង្កើតអ្នកនោះមក នឹងប្រាប់ថា ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះមក នឹងចាក់ទំលុះកូន ក្នុងកាលដែលទាយនោះ 参见章节ព្រះគម្ពីរខ្មែរសាកល3 ប្រសិនបើអ្នកណានៅតែព្យាករទៀត ឪពុកម្ដាយរបស់អ្នកនោះដែលបង្កើតអ្នកនោះមក នឹងនិយាយនឹងអ្នកនោះថា: ‘ឯងមិនត្រូវរស់ទៀតទេ ពីព្រោះឯងបាននិយាយមុសាក្នុងព្រះនាមរបស់ព្រះយេហូវ៉ា’។ នោះឪពុកម្ដាយរបស់អ្នកនោះដែលបង្កើតអ្នកនោះមក នឹងចាក់ទម្លុះអ្នកនោះ នៅពេលអ្នកនោះព្យាករ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 គ្រានោះ បើអ្នកណានៅតែថ្លែងទំនាយទៀត ទោះឪពុកម្តាយបង្កើតអ្នកនោះ នឹងប្រាប់ថា "អ្នកមិនត្រូវរស់ទៀតទេ ព្រោះអ្នកពោលពាក្យកុហក ដោយនូវព្រះនាមព្រះយេហូវ៉ា" ដូច្នេះ ឪពុកម្តាយដែលបានបង្កើតអ្នកនោះ នឹងចាក់ទម្លុះកូន ក្នុងកាលដែលថ្លែងទំនាយនោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះនាមរបស់ព្រះអម្ចាស់ ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ 参见章节អាល់គីតាប3 ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើនាមរបស់អុលឡោះតាអាឡា ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ 参见章节 |
នោះទ្រង់មានបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសំរាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ នឹងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានដំកល់ទុក