លោកុប្បត្តិ 48:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 រួចគាត់ឲ្យពរដល់យ៉ូសែបថា សូមឲ្យព្រះដែលអ័ប្រាហាំជាជីតា នឹងអ៊ីសាកជាឪពុកអញ បានដើរនៅចំពោះទ្រង់ ជាព្រះដែលបានចិញ្ចឹមអញគ្រប់១ជីវិតដរាបដល់សព្វថ្ងៃនេះ 参见章节ព្រះគម្ពីរខ្មែរសាកល15 អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖ “សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 លោកឲ្យពរលោកយ៉ូសែបថា៖ «សូមព្រះដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានដើរតាម ជាព្រះដែលបានថែរក្សាពុកពេញមួយជីវិត រហូតមកដល់ថ្ងៃនេះ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 រួចលោកឲ្យពរលោកយ៉ូសែបថា៖ «សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាកធ្លាប់គោរពបម្រើ សូមព្រះជាម្ចាស់ដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ 参见章节អាល់គីតាប15 រួចគាត់ឲ្យពរយូសុះថា៖ «សូមអុលឡោះដែលអ៊ីព្រហ៊ីម និងអ៊ីសាហាក់ធ្លាប់គោរពបម្រើ សូមអុលឡោះដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃនេះ 参见章节 |
នោះសាឡូម៉ូនទ្រង់ទូលឆ្លើយថា ព្រះអង្គបានសំដែងសេចក្ដីសប្បុរសដ៏ធំដល់បាវបំរើទ្រង់ គឺដាវីឌ ជាព្រះវរបិតានៃទូលបង្គំ តាមដែលលោកបានប្រព្រឹត្តនៅចំពោះទ្រង់ ដោយសេចក្ដីពិត នឹងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ទ្រង់ ព្រះអង្គក៏បានបំរុងទុកសេចក្ដីសប្បុរសដ៏ធំនេះ ឲ្យលោកទៀត គឺបានប្រទានឲ្យលោកមានកូន សំរាប់អង្គុយលើបល្ល័ង្ករបស់លោក ដូចជាមានសព្វថ្ងៃនេះ
ទៅចុះ ចូរទៅប្រមូលពួកចាស់ទុំជាតិអ៊ីស្រាអែល ប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ទ្រង់បានលេចមកមានបន្ទូលនឹងខ្ញុំថា អញបានមកប្រោសឯងរាល់គ្នាជាប្រាកដហើយ ក៏បានឃើញការដែលគេធ្វើដល់ឯងរាល់គ្នានៅស្រុកអេស៊ីព្ទដែរ