លោកុប្បត្តិ 42:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ 参见章节ព្រះគម្ពីរខ្មែរសាកល13 ពួកគេតបថា៖ “យើងខ្ញុំជាបាវបម្រើរបស់លោក មានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់បុរសម្នាក់នៅដែនដីកាណាន។ មើល៍! សព្វថ្ងៃកូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ រីឯម្នាក់ទៀត មិនមានគាត់ទៀតទេ”។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំប្របាទមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយ នៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ 参见章节អាល់គីតាប13 ពួកគេឆ្លើយវិញថា៖ «យើងខ្ញុំមានបងប្អូនទាំងអស់ដប់ពីរនាក់ ហើយយើងខ្ញុំមានឪពុកតែមួយនៅស្រុកកាណាន។ ឥឡូវនេះ ប្អូនពៅរបស់យើងខ្ញុំនៅជាមួយឪពុក រីឯប្អូនម្នាក់ទៀតបានស្លាប់បាត់ទៅហើយ»។ 参见章节 |
គេឆ្លើយថា អ្នកនោះបានសាកសួរយើងខ្ញុំយ៉ាងល្អិតណាស់ ពីដំណើរយើងខ្ញុំ នឹងញាតិសន្តាននៃយើងខ្ញុំថា តើឪពុកឯងរាល់គ្នានៅរស់ទេឬ តើមានប្អូន១ទៀតឬទេ យើងខ្ញុំក៏បានជំរាបលោកតាមពាក្យទាំងនោះទៅ ធ្វើដូចម្តេចឲ្យយើងខ្ញុំបានដឹងថា លោកនឹងប្រាប់ឲ្យនាំប្អូនយើងចុះទៅដូច្នេះ