លោកុប្បត្តិ 41:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 នោះផារ៉ោន ទ្រង់ចាត់គេ ឲ្យទៅហៅយ៉ូសែបមក គេក៏ទៅនាំគាត់ចេញពីគុកជ្រៅនោះមកជាប្រញាប់ គាត់កោរពុកមាត់ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅគាល់ផារ៉ោន 参见章节ព្រះគម្ពីរខ្មែរសាកល14 ដូច្នេះ ផារ៉ោនចាត់គេឲ្យទៅហៅយ៉ូសែបមក គេក៏ប្រញាប់ទៅនាំគាត់ចេញពីគុកងងឹត។ គាត់ក៏កោរពុកមាត់ ហើយប្ដូរសម្លៀកបំពាក់របស់ខ្លួន រួចចូលមកនៅចំពោះផារ៉ោន។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកយ៉ូសែបមក ហើយគេក៏ប្រញាប់ប្រញាល់នាំគាត់ចេញពីគុកជ្រៅភ្លាម។ កាលលោកបានកោរពុកមាត់ ហើយផ្លាស់សម្លៀកបំពាក់ស្រេចហើយ លោកក៏ចូលគាល់ផារ៉ោន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះចៅផារ៉ោនឲ្យគេទៅហៅលោកយ៉ូសែបមក។ គេក៏ដោះលែងលោកចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យលោក ហើយលោកផ្លាស់សម្លៀកបំពាក់ ចូលគាល់ព្រះចៅផារ៉ោន។ 参见章节អាល់គីតាប14 ស្តេចហ្វៀរ៉អ៊ូនឲ្យគេទៅហៅយូសុះមក។ គេក៏ដោះលែងគាត់ចេញពីពន្ធនាគារជាបន្ទាន់ គេកោរពុកមាត់ឲ្យគាត់ ហើយគាត់ផ្លាស់សម្លៀកបំពាក់ ចូលជួបស្តេចហ្វៀរ៉អ៊ូន។ 参见章节 |
នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ