លោកុប្បត្តិ 34:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះចូរឲ្យគេអាស្រ័យនៅក្នុងស្រុកនឹងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ 参见章节ព្រះគម្ពីរខ្មែរសាកល21 “អ្នកទាំងនោះអាចនៅសុខសាន្តជាមួយពួកយើង ដូច្នេះចូរឲ្យពួកគេរស់នៅក្នុងទឹកដីនេះ ហើយឲ្យពួកគេធ្វើជំនួញនៅស្រុកនេះចុះ ដ្បិតមើល៍! ទឹកដីនេះធំល្មមសម្រាប់ពួកគេ។ ពួកយើងអាចយកកូនស្រីរបស់ពួកគេធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅពួកគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 «មនុស្សទាំងនោះចង់បានសុខជាមួយយើង ចូរឲ្យគេរស់នៅក្នុងស្រុក និងធ្វើជំនួញចុះ ដ្បិតមើល៍ ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់យើងទៅគេដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្ដឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើងឲ្យគេធ្វើជាប្រពន្ធដែរ។ 参见章节អាល់គីតាប21 «អ្នកទាំងនោះចង់បានសុខជាមួយយើង ដូច្នេះ ទុកឲ្យពួកគេរស់នៅ និងរកស៊ីជាមួយយើង ហើយបើកចំហស្រុកយើងឲ្យគេចូលមកចុះ។ យើងនាំគ្នាដណ្តឹងកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយលើកកូនស្រីរបស់យើង ឲ្យគេធ្វើជាប្រពន្ធដែរ។ 参见章节 |