លូកា 24:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 កំពុងដែលមានសេចក្ដីងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមាន២នាក់ស្លៀកពាក់ភ្លឺព្រោងព្រាយ ឈរជិតគេ 参见章节ព្រះគម្ពីរខ្មែរសាកល4 ខណៈដែលពួកនាងកំពុងវល់គំនិតអំពីការនេះ មើល៍! មានបុរសពីរនាក់ស្លៀកសម្លៀកបំពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរនៅក្បែរពួកនាង។ 参见章节Khmer Christian Bible4 ហើយកាលពួកគេកំពុងនឹកឆ្ងល់ពីហេតុការណ៍នេះ មើល៍មានបុរសពីរនាក់ស្លៀកពាក់ភ្លឺចែងចាំងបានឈរក្បែរពួកគេ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 កំពុងដែលមានការងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមានពីរនាក់ស្លៀកពាក់ភ្លឺចែងចាំង ឈរនៅជិតគេ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។ 参见章节អាល់គីតាប4 ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរជិតនាង។ 参见章节 |
ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។