លូកា 18:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត 参见章节ព្រះគម្ពីរខ្មែរសាកល5 ក៏ប៉ុន្តែដោយសារស្ត្រីមេម៉ាយនេះរំខានអញ អញនឹងរកយុត្តិធម៌ឲ្យនាង បើមិនដូច្នោះទេ នាងចេះតែមករហូតដល់ធ្វើឲ្យអញធុញទ្រាន់!’”។ 参见章节Khmer Christian Bible5 ប៉ុន្ដែដោយព្រោះស្ដ្រីមេម៉ាយនេះចេះតែមករំខានខ្ញុំ ខ្ញុំនឹងរកយុត្ដិធម៌ឲ្យនាងម្ដងចុះ បើមិនដូច្នោះទេ ខ្ញុំមុខជាធុញទ្រាន់នឹងការដែលនាងចេះតែមកមិនខាន»។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 តែព្រោះនាងចេះតែមករំខានខ្ញុំខ្លាំងឡើងៗ ខ្ញុំនឹងត្រូវជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះ បើមិនដូច្នោះទេ នាងនឹងធ្វើឲ្យខ្ញុំពិបាកចិត្តថែមទៀត"»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ក៏អញត្រូវតែកាត់ក្ដីឲ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ គាត់មុខជាមករំខានអញមិនចេះចប់មិនចេះហើយ”»។ 参见章节អាល់គីតាប5 ក៏អញត្រូវតែកាត់ក្ដីឲ្យស្ដ្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្ដីឲ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។ 参见章节 |