| យ៉ូអែល 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ម្នាលពួកប្រមឹក ចូរភ្ញាក់ឡើង ហើយយំចុះ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយនឹកស្តាយទឹកទំពាំងបាយជូរផ្អែម ដ្បិតត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ម្នាលពួកប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយយំទៅ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំ ព្រោះតែស្រាទំពាំងបាយជូរផ្អែមនោះទៅ ដ្បិតស្រាទំពាំងបាយជូរផ្អែម ត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។参见章节 អាល់គីតាប5 មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក! អស់អ្នកចំណូលស្រាអើយ ចូរសោកសង្រេងទៅ! អ្នករាល់គ្នាគ្មានស្រាផឹកទៀតទេ។参见章节 | 
ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ ចូរទ្រហោយំទៅ ឱពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយ ចូរមកដេកគ្រលុំខ្លួនដោយសំពត់ធ្មៃអស់១យប់ចុះ ដ្បិតដង្វាយម្សៅ នឹងដង្វាយច្រួច ត្រូវឃាំងនៅ មិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយ