យេរេមា 6:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 តើមានប្រយោជន៍អ្វីដែលមានកំញានមកពីស្រុកសេបា ហើយនឹងឫសកន្ធាយពីស្រុកឆ្ងាយ មកឯអញដូច្នេះ អញមិនទទួលដង្វាយដុតរបស់ឯងរាល់គ្នាទេ ហើយយញ្ញបូជារបស់ឯង ក៏មិនគាប់ចិត្តដល់អញដែរ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 តើមានប្រយោជន៍អ្វីដែលមានកំញាន មកពីស្រុកសេបា និងឫសកន្ធាយពីស្រុកឆ្ងាយ មកឲ្យយើងដូច្នេះ? យើងមិនទទួលតង្វាយដុតរបស់អ្នករាល់គ្នាទេ ហើយយញ្ញបូជារបស់អ្នក ក៏មិនគាប់ចិត្តដល់យើងដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ មកថ្វាយយើងឬ? យើងមិនព្រមទទួលតង្វាយដុតរបស់ អ្នករាល់គ្នាទេ ហើយយើងក៏មិនពេញចិត្តនឹងយញ្ញបូជា របស់អ្នករាល់គ្នាដែរ»។ 参见章节អាល់គីតាប20 តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ មកជូនយើងឬ? យើងមិនព្រមទទួលគូរបានដុតរបស់ អ្នករាល់គ្នាទេ ហើយយើងក៏មិនពេញចិត្តនឹងគូរបានណាមួយ របស់អ្នករាល់គ្នាដែរ»។ 参见章节 |
អ្នកណាដែលសំឡាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយដង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អើ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយ ចំពោះការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ
គេនឹងលែងច្រួចស្រាទំពាំងបាយជូរ ថ្វាយដល់ព្រះយេហូវ៉ា ក៏មិនបានជាទីគាប់ព្រះហឫទ័យដល់ទ្រង់ដែរ អស់ទាំងយញ្ញបូជារបស់គេនឹងបានដូចជានំបុ័ងរបស់អ្នកកាន់ទុក្ខដល់គេវិញ អស់អ្នកណាដែលស៊ីទៅ នឹងត្រូវស្មោកគ្រោកហើយ នំបុ័ងរបស់គេនឹងបានសំរាប់តែចំអែតពោះគេប៉ុណ្ណោះ គឺនឹងមិនដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ