យេរេមា 6:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំឡោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី នឹងប្រពន្ធ ទាំងមនុស្សចាស់ជរា នឹងមនុស្សមានវ័យកន្លងផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធ របស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំលោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរាផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់ ខ្ញុំទប់ចិត្តលែងបានទៀតហើយ។ «ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ ព្រមទាំងជះទៅលើក្រុមយុវជនផង ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។ 参见章节អាល់គីតាប11 ឃើញដូច្នេះ ខ្ញុំខឹងជំនួសអុលឡោះតាអាឡា ខ្ញុំទប់ចិត្តលែងបានទៀតហើយ។ «ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ ព្រមទាំងជះទៅលើក្រុមយុវជនផង ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។ 参见章节 |
ត្រូវឲ្យសំឡាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង នឹងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែកុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសំគាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ