យេរេមា 44:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ ឯងរាល់គ្នាបានឃើញគ្រប់ទាំងសេចក្ដីអាក្រក់ ដែលអញបាននាំមកលើក្រុងយេរូសាឡិម នឹងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើលសព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «អ្នករាល់គ្នាបានឃើញគ្រប់សេចក្ដីអាក្រក់ ដែលយើងបាននាំមកលើក្រុងយេរូសាឡិម និងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើល៍! សព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ 参见章节អាល់គីតាប2 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើឲ្យកើតមាននៅក្រុងយេរូសាឡឹម និងនៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃ ក្រុងទាំងនោះនៅសល់តែគំនរបាក់បែក គ្មានប្រជាជនរស់នៅទេ។ 参见章节 |
តែចំណែកពាក្យ នឹងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកឰយុកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត នឹងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រង់ទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង នឹងជាទីផ្តាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ
ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ាវិញ ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់ ឬតាមបញ្ញត្តច្បាប់ ឬសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ គឺហេតុនោះបានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ។