យេរេមា 44:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដរាបដល់សព្វថ្ងៃនេះ ឯងរាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ នឹងបញ្ញត្តច្បាប់របស់អញ ដែលអញបានដាក់នៅមុខឯងរាល់គ្នា នឹងពួកព្ធយុកោរបស់ឯងរាល់គ្នាផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 រហូតមកដល់សព្វថ្ងៃនេះ អ្នករាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិច្បាប់របស់យើង ដែលយើងបានដាក់នៅមុខអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាផង»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។ 参见章节អាល់គីតាប10 រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមហ៊ូកុំ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។ 参见章节 |
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេង ហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ
ឯសេចក្ដីអធិស្ឋានរបស់ទ្រង់ នឹងការដែលព្រះបានទន់ព្រះហឫទ័យទទួលតាមទ្រង់ ព្រមទាំងអំពើបាប នឹងការរំលងរបស់ទ្រង់ទាំងប៉ុន្មាន អស់ទាំងកន្លែងដែលទ្រង់បានធ្វើទីខ្ពស់ ហើយដំកល់រូបព្រះនឹងរូបឆ្លាក់ មុនដែលទ្រង់បានបន្ទាបព្រះទ័យចុះ នោះសុទ្ធតែបានកត់ទុកក្នុងពង្សាវតារ ដែលពួកអ្នកមើលឆុតបានចារឹកទុកហើយ
នោះដោយព្រោះឯងមានចិត្តទន់ ហើយបានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលឯងបានឮសេចក្ដី ដែលអញបានទាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្តាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រឡប់ជាសេចក្ដីបណ្តាសា ហើយដោយព្រោះឯងបានហែកសំលៀកបំពាក់ ព្រមទាំងយំនៅមុខអញដូច្នេះ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញក៏បានឮហើយ
ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ាវិញ ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យទ្រង់ ឬតាមបញ្ញត្តច្បាប់ ឬសេចក្ដីបន្ទាល់របស់ទ្រង់ឡើយ គឺហេតុនោះបានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ។