យេរេមា 32:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ហើយបាននាំអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញពីស្រុកអេស៊ីព្ទមក ដោយទីសំគាល់ នឹងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ នឹងព្រះពាហុលើកសំរេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំផង 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ព្រះអង្គបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ចេញពីស្រុកអេស៊ីព្ទមកដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយព្រះចេស្ដាបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គចាកចេញពីស្រុកអេស៊ីប។ 参见章节អាល់គីតាប21 ទ្រង់ធ្វើទីសំគាល់ និងការអស្ចារ្យផ្សេងៗ ប្រកបដោយអំណាច និងបារមីដ៏គួរឲ្យស្ញែងខ្លាចបំផុត ដើម្បីនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់ទ្រង់ចាកចេញពីស្រុកអេស៊ីប។ 参见章节 |
តើមានសាសន៍ឯណាមួយ នៅផែនដី ឲ្យដូចអ៊ីស្រាអែល ជារាស្ត្ររបស់ផងទ្រង់នេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃ ពីមុខរាស្ត្រទ្រង់ចេញ ជារាស្ត្រដែលទ្រង់បានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ នឹងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា នឹងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ នឹងទីសំគាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន នឹងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនឹងព្រះពាហុលើកសំរេច ដែលព្រះយេហូវ៉ាជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ដែលឯងខ្លាចនោះដែរ
តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនឹងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ ហើយនឹងព្រះរបស់គេផង