យេរេមា 22:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់ឯង ហើយពួកសហាយរបស់ឯងនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ ឯងនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលឯងប្រព្រឹត្តជាមិនខាន 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។ 参见章节អាល់គីតាប22 ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។ 参见章节 |
ទោះបើគេកើតផលជាបរិបូរ នៅក្នុងពួកបងប្អូនក៏ដោយ គង់តែនឹងមានខ្យល់ពីទិសខាងកើតបក់មក គឺជាខ្យល់នៃព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថានដែរ នោះក្បាលទឹកគេនឹងរីងស្ងួត ហើយរន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងធ្វើទ្រព្យសម្បត្តិ ជាភាជនៈដ៏មានដំឡៃគ្រប់មុខបានទៅជារបឹបទាំងអស់
ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ