យេរេមា 17:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជា សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួច ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ឱព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជា នោះទូលបង្គំនឹងបានជា សូមសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងរួចជីវិត ដ្បិតព្រះអង្គតែងប្រោសប្រទានឲ្យ ទូលបង្គំសរសើរតម្កើងព្រះអង្គ! 参见章节អាល់គីតាប14 ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់! 参见章节 |
«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច