យេរេមា 15:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ស្ត្រីណាដែលបានបង្កើតកូនប្រាំពីរនាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខ ឯពួកដែលនៅសល់ យើងនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់ បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់ នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។ រីឯអ្នកដែលនៅសេសសល់ យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ ដោយមុខដាវ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 参见章节អាល់គីតាប9 ស្ត្រីដែលបង្កើតបានកូនប្រុសប្រាំពីរនាក់ បែរជាបាត់បង់កូនអស់ ហើយអស់សង្ឃឹម ពន្លឺរបស់នាងលិចបាត់ទៅក្នុងវេលាថ្ងៃត្រង់ នាងត្រូវបាក់មុខ និងអាម៉ាស់យ៉ាងខ្លាំង។ រីឯអ្នកដែលនៅសេសសល់ យើងនឹងប្រគល់ទៅឲ្យខ្មាំងសត្រូវប្រហារ ដោយមុខដាវ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 参见章节 |
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក នឹងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។