យេរេមា 14:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាទ្រង់ត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដើរដំណើរ ដែលឈប់សំណាក់តែ១យប់ដូច្នេះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ឱទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះគេ ក្នុងគ្រាលំបាកអើយ ហេតុអ្វីបានជាព្រះអង្គត្រូវដូចជាអ្នកដទៃនៅក្នុងស្រុក ហើយដូចជាអ្នកដំណើរ ដែលឈប់សំណាក់តែមួយយប់ដូច្នេះ? 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? 参见章节អាល់គីតាប8 ទ្រង់ជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រអែល ទ្រង់តែងតែសង្គ្រោះយើងខ្ញុំ នៅពេលមានអាសន្ន។ ហេតុដូចម្ដេចបានជាទ្រង់នៅព្រងើយ ហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមក ស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ? 参见章节 |
ចូរថ្លែងប្រាប់ ហើយសំដែងហេតុចេញចុះ ត្រូវឲ្យប្រឹក្សាគ្នាផង តើអ្នកណាបានប្រាប់ពីការនេះ ចាប់តាំងពីចាស់បុរាណមក តើអ្នកណាបានទាយទុក តាំងពីយូរមកហើយ តើមិនមែនអញ ជាយេហូវ៉ា ទេឬអី ក្រៅពីអញ គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីអញឡើយ
ឱព្រះយេហូវ៉ា ជាកំឡាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯទ្រង់ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា ពួកព្ធយុកោរបស់យើងខ្ញុំបានទទួលតែសេចក្ដីកំភូតទទេ គឺជាសេចក្ដីអសារឥតការ នឹងសេចក្ដីដែលឥតមានប្រយោជន៍អ្វីឡើយ