យេរេមា 13:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 អញបានឃើញអំពើគួរខ្ពើមឆ្អើមរបស់ឯងហើយ គឺជាការកំផិត នឹងសូរឆ្លើយឆ្លងរកគ្នារបស់ឯង ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់ឯង នៅលើអស់ទាំងទីទួលនៅវាលផង វេទនាដល់ឯង ក្រុងយេរូសាឡិមអើយ ឯងមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 យើងបានឃើញអំពើគួរខ្ពើមឆ្អើមរបស់អ្នកហើយ គឺជាការកំផិត និងសូរឆ្លើយឆ្លងរកគ្នារបស់អ្នក ព្រមទាំងសេចក្ដីឥតខ្មាសនៃការកំផិតរបស់អ្នក នៅលើអស់ទាំងទីទួលនៅវាលផង វេទនាដល់អ្នក ក្រុងយេរូសាឡិមអើយ អ្នកមិនព្រមឲ្យបានស្អាតទេ តើនឹងនៅតែដូច្នេះដល់កាលណាទៀត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 យើងបានឃើញការផិតក្បត់ តម្រេកតណ្ហា និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក នៅតាមកំពូលភ្នំ និងនៅតាមទីវាល យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម របស់អ្នក! យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ តើនៅដូច្នេះដល់កាលណាទៀត?»។ 参见章节អាល់គីតាប27 យើងបានឃើញការផិតក្បត់ តំរេកតណ្ហា និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក នៅតាមកំពូលភ្នំ និងនៅតាមទីវាល យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម របស់អ្នក! យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ តើនៅដូច្នេះដល់កាលណាទៀត?»។ 参见章节 |
ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលពួកអ្នកដែលត្រូវគេសំឡាប់ បានដេករណែលកណ្តាលអស់ទាំងរូបព្រះរបស់ខ្លួន នៅជុំវិញអាសនា លើគ្រប់ទាំងទួលខ្ពស់គ្រប់ទាំងកំពូលភ្នំ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី នឹងនៅក្រោមគ្រប់ទាំងដើមម៉ៃសាក់ញឹកស្នឹត ជាកន្លែងដែលគេបានដុតគ្រឿងក្រអូប ថ្វាយដល់រូបព្រះទាំងប៉ុន្មានរបស់គេ
គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ហើយនឹងអំពើទុច្ចរិតរបស់ពួកឰយុកោឯងផង ជាការដែលឯងរាល់គ្នាបានដុតកំញាននៅលើអស់ទាំងភ្នំធំ ហើយបានប្រមាថអញនៅលើភ្នំតូចទាំងប៉ុន្មាន ដូច្នេះ អញនឹងវាល់អំពើដែលគេបានប្រព្រឹត្តពីដើមទាំងនោះ ដាក់នៅដើមទ្រូងគេជាពិត នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតកាលអញបាននាំគេចូលមកក្នុងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់គេ នោះគេបានឃើញគ្រប់ទាំងទួលខ្ពស់ ហើយគ្រប់ទាំងដើមឈើស៊ុបទ្រុប រួចគេក៏ថ្វាយយញ្ញបូជារបស់គេ នៅលើទីនោះ គឺនៅទីនោះ គេបានថ្វាយដង្វាយជាគ្រឿងដុតដាល នៅទីនោះ គេក៏បានថ្វាយដង្វាយសំរាប់ជាក្លិនឈ្ងុយរបស់គេ ហើយបានច្រួចដង្វាយច្រួចរបស់គេនៅទីនោះដែរ