យេរេមា 11:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដើម្បីឲ្យអញបានធ្វើសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងពួកព្ធយុកោឯងរាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ នោះខ្ញុំក៏ទូលឆ្លើយថា អាម៉ែន ព្រះយេហូវ៉ាអើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដើម្បីឲ្យយើងបានធ្វើសម្រេចតាមសេចក្ដីសម្បថ ដែលយើងបានស្បថនឹងបុព្វបុរសអ្នករាល់គ្នាថា នឹងឲ្យគេបានស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចជាយ៉ាងសព្វថ្ងៃនេះ»។ នោះខ្ញុំក៏ទូលឆ្លើយថា៖ «អាម៉ែន ព្រះយេហូវ៉ាអើយ»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះអង្គថា «ពិតមែនហើយព្រះអម្ចាស់!»។ 参见章节អាល់គីតាប5 ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ជម្រាបទ្រង់ថា «ពិតមែនហើយអុលឡោះតាអាឡា!»។ 参见章节 |
ដូច្នេះកាលណាព្រះយេហូវ៉ា ទ្រង់បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ហេវី ហើយនឹងសាសន៍យេប៊ូស ដែលទ្រង់បានស្បថនឹងពួកឰយុកោអ្នករាល់គ្នាថា នឹងប្រទានមកអ្នករាល់គ្នា គឺជាស្រុកដែលមានទឹកដោះហើយទឹកឃ្មុំហូរហៀរ នោះអ្នករាល់គ្នាត្រូវធ្វើបុណ្យនេះនៅក្នុងខែនេះឯង