ម៉ាថាយ 20:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ក៏ឃើញមានមនុស្សខ្វាក់២នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង 参见章节ព្រះគម្ពីរខ្មែរសាកល30 ពេលនោះ មើល៍! មានបុរសខ្វាក់ភ្នែកពីរនាក់កំពុងអង្គុយនៅក្បែរផ្លូវ ពួកគេឮថាព្រះយេស៊ូវកំពុងយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ “ព្រះអម្ចាស់ បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។ 参见章节Khmer Christian Bible30 ហើយមើល៍ មានមនុស្សខ្វាក់ពីរនាក់កំពុងអង្គុយក្បែរផ្លូវ ពេលឮថាព្រះយេស៊ូកំពុងយាងកាត់ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្ដាយើងផង!» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ ហើយពេលគេឮថា ព្រះយេស៊ូវយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ 参见章节អាល់គីតាប30 ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា អ៊ីសាមក ក៏ស្រែកឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។ 参见章节 |
«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច