ម៉ាកុស 6:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ 参见章节ព្រះគម្ពីរខ្មែរសាកល20 ពីព្រោះហេរ៉ូឌកោតខ្លាចយ៉ូហាន ដោយដឹងថាគាត់ជាមនុស្សសុចរិត និងវិសុទ្ធ ដូច្នេះទ្រង់ក៏ការពារគាត់។ នៅពេលសណ្ដាប់យ៉ូហាន ទ្រង់ក៏វល់ព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែបានសណ្ដាប់គាត់ដោយអំណរ។ 参见章节Khmer Christian Bible20 ដ្បិតស្ដេចហេរ៉ូឌកោតខ្លាច និងការពារលោកយ៉ូហាន ព្រោះដឹងថា គាត់ជាមនុស្សសុចរិតបរិសុទ្ធ ហើយព្រះអង្គស្ដាប់គាត់ទាំងពេញចិត្ដយ៉ាងខ្លាំង ប៉ុន្ដែក៏រារែកក្នុងចិត្ដយ៉ាងខ្លាំងដែរ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។ 参见章节អាល់គីតាប20 ដ្បិតស្តេចហេរ៉ូដខ្លាចយ៉ះយ៉ា ព្រោះស្តេចដឹងថា យ៉ះយ៉ាជាមនុស្សសុចរិត និងជាអ្នកបរិសុទ្ធ។ ដូច្នេះ ស្តេចការពារយ៉ះយ៉ា។ កាលស្តេចស្តាប់ពាក្យយ៉ះយ៉ាពេញចិត្តជាខ្លាំង តែស្តេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។ 参见章节 |
ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។