ម៉ាកុស 5:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 កំពុងដែលទ្រង់នៅមានបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត 参见章节ព្រះគម្ពីរខ្មែរសាកល35 ខណៈដែលព្រះអង្គកំពុងមានបន្ទូលនៅឡើយ មានគេមកពីផ្ទះអ្នកគ្រប់គ្រងសាលាប្រជុំ ប្រាប់ថា៖ “កូនស្រីរបស់លោកស្លាប់ហើយ លោកនៅតែរំខានលោកគ្រូធ្វើអីទៀត?”។ 参见章节Khmer Christian Bible35 ពេលព្រះអង្គកំពុងតែមានបន្ទូល មានគេមកពីផ្ទះប្រធានសាលាប្រជុំ ប្រាប់ថា៖ «កូនស្រីលោកបានស្លាប់ហើយ តើលោកនៅតែរំខានលោកគ្រូធ្វើអ្វីទៀត?» 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះលោកយ៉ៃរ៉ុស ជម្រាបថា៖ «កូនស្រីរបស់លោកស្លាប់ហើយ តើនៅរំខានលោកគ្រូធ្វើអ្វីទៀត?» 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានលោកគ្រូធ្វើអ្វី?»។ 参见章节អាល់គីតាប35 កាលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានតួនធ្វើអ្វី?»។ 参见章节 |