ពួកចៅហ្វាយ 9:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 មានគេនាំដំណឹងនោះទៅប្រាប់ដល់យ៉ូថាម រួចគាត់ក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ទាំងបន្លឺវាចាឡើងថា ឱពួកមនុស្សនៅស៊ីគែមអើយ ចូរស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អ្នករាល់គ្នាដែរ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កាលដំណឹងនោះបានឮដល់យ៉ូថាម លោកក៏ទៅឈរនៅលើកំពូលភ្នំកេរិស៊ីម ហើយស្រែកយ៉ាងអស់ទំហឹង ប្រាប់គេថា៖ «ឱអស់លោកមេដឹកនាំនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ដើម្បីឲ្យព្រះបានស្តាប់អស់លោកដែរ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ «ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្ដាប់ខ្ញុំ ហើយសូមព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ អ្នករាល់គ្នាដែរ! 参见章节អាល់គីតាប7 ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ហើយសូមអុលឡោះស្តាប់ អ្នករាល់គ្នាដែរ! 参见章节 |
នោះពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងពួកចាស់ទុំ នឹងពួកនាយក ហើយពួកចៅក្រម គេក៏ឈរទាំងសងខាងហឹប នៅមុខពួកលេវីដ៏ជាសង្ឃ ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ទោះទាំងពួកអ្នកប្រទេសក្រៅ នឹងពួកអ្នកស្រុកផង ពួកគេ១ចំហៀងឈរខាងភ្នំកេរិស៊ីម ហើយ១ចំហៀងឈរខាងភ្នំអេបាល ដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា បានបង្គាប់មកកាលពីមុន ដើម្បីឲ្យគេបានឲ្យពរដល់ពួកអ៊ីស្រាអែល