Biblia Todo Logo
在线圣经

- 广告 -




ពួក​ចៅ‌ហ្វាយ 16:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 នោះ​សាំសុន​សូម​ដល់​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច

参见章节 复制

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សាំសុន​ពោលទៅ​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា៖ «សូម​ឲ្យ​ពាល់​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​លើ​សសរ​នោះ​ផង»។

参见章节 复制

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​សាំសុន​ពោល​ទៅ​ក្មេង​ដែល​ដឹក​ដៃ​លោក​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។

参见章节 复制

អាល់គីតាប

26 លោក​សាំ‌សុន​ពោល​ទៅ​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា៖ «សូម​នាំ​ខ្ញុំ​ទៅ​ជិត​សសរ​ដែល​ទ្រ​វិហារ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ផ្អែក​ខ្លួន​នៅ​លើ​សសរ​នោះ​ផង»។

参见章节 复制




ពួក​ចៅ‌ហ្វាយ 16:26
2 交叉引用  

កាល​ចិត្ត​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ នោះ​គេ​ប្រាប់​ថា ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល​លេង គេ​ក៏​ទៅ​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក​មក ហើយ​គាត់​ក៏​ឡក​ត្លុក​នៅ​មុខ​គេ គេ​ដាក់​គាត់​នៅ​ជា​កណ្តាល​នៃ​សសរ​រោង


រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន​ពី​លើ​ដំបូល​កំពុង​ដែល​គាត់​ឡក​ត្លុក


跟着我们:

广告


广告