នេហេមា 9:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ទោះបើមានសេចក្ដីយ៉ាងនោះក៏ដោយ គង់តែយើងខ្ញុំរាល់គ្នាចុះសញ្ញាមាំមួន ហើយក៏កត់ទុកផង មានទាំងពួកមេ ពួកលេវី នឹងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាចំពោះសេចក្ដីសញ្ញានោះ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ដោយមានហេតុការណ៍ទាំងអស់នេះ យើងខ្ញុំក៏តាំងសញ្ញាមួយយ៉ាងមាំមួនជាលាយលក្ខណ៍អក្សរ ហើយមានពួកមេ ពួកលេវី និងពួកសង្ឃរបស់យើងខ្ញុំ ជាអ្នកបោះត្រាលើសេចក្ដីសញ្ញានោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងបូជាចារ្យ។ 参见章节អាល់គីតាប38 ដោយមានហេតុការណ៍កើតឡើងដូច្នេះ យើងក៏ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ នៅក្នុងឯកសារដែលមានបិទត្រានោះ មានចុះហត្ថលេខាមេដឹកនាំរបស់យើង ព្រមទាំងក្រុមលេវី និងអ៊ីមុាំ។ 参见章节 |
គេក៏កាន់ខ្ជាប់តាមបងប្អូន នឹងពួកអ្នកមានត្រកូលខ្ពស់ក្នុងពួកគេដែរ គេតាំងសេចក្ដីផ្តាសាដល់ខ្លួន ដោយស្បថថា នឹងកាន់តាមក្រិត្យវិន័យរបស់ព្រះ ដែលបានប្រទានមក ដោយសារលោកម៉ូសេ ជាអ្នកបំរើទ្រង់ ហើយឲ្យរក្សានឹងប្រព្រឹត្តតាមគ្រប់ទាំងក្រិត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើងរាល់គ្នា ព្រមទាំងច្បាប់យុត្តិធម៌ នឹងបញ្ញត្តទ្រង់ផង
ស្តេចទ្រង់ឈរនៅលើទីថ្កល់ ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រិត្យក្រម នឹងសេចក្ដីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញា ដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្តាជនទាំងឡាយ គេក៏យល់ព្រមតាមដែរ។