នេហេមា 11:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡិម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចំរៀង ជាអ្នកត្រួតត្រាលើកិច្ចការ ក្នុងព្រះវិហារនៃព្រះ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 អ្នកដែលគ្រប់គ្រងលើពួកលេវី នៅក្រុងយេរូសាឡិម គឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ា ហាសាបយ៉ាជាកូនម៉ាថានា ម៉ាថានាជាកូនមីកា ជាពូជពង្សអេសាភ ដែលជាពួកចម្រៀង គេគ្រប់គ្រងលើកិច្ចការក្នុងព្រះដំណាក់របស់ព្រះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ 参见章节អាល់គីតាប22 អធិការរបស់ក្រុមលេវី នៅក្រុងយេរូសាឡឹម គឺលោកអ៊ូស៊ី ជាកូនរបស់លោកបានី ដែលត្រូវជាកូនរបស់លោកហាសាបយ៉ា ដែលត្រូវជាកូនរបស់លោកម៉ាថានា ដែលត្រូវជាកូនរបស់លោកមីកា ជាកូនចៅរបស់លោកអេសាភ។ ពួកគេជាក្រុមតន្ដ្រីបម្រើការងារក្នុងដំណាក់របស់អុលឡោះ។ 参见章节 |