ទំនុកតម្កើង 86:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌មកស្តាប់ ហើយតបមកទូលបង្គំផង ពីព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត 参见章节ព្រះគម្ពីរខ្មែរសាកល1 ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយឆ្លើយមកទូលបង្គំផង ដ្បិតទូលបង្គំទ័លក្រ និងខ្វះខាត! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ហើយឆ្លើយតបមកទូលបង្គំផង ព្រោះទូលបង្គំទាល់ក្រ ហើយខ្វះខាត។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ដ្បិតទូលបង្គំជាមនុស្សកម្សត់ទុគ៌ត! 参见章节អាល់គីតាប1 ឱអុលឡោះតាអាឡាអើយ សូមស្តាប់ខ្ញុំ ហើយឆ្លើយតបមកខ្ញុំវិញផង ដ្បិតខ្ញុំជាមនុស្សកំសត់ទុគ៌ត! 参见章节 |
ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌មកស្តាប់ សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្ដីខូចបង់របស់យើងខ្ញុំ នឹងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ ដ្បិតយើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ
«ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច