ទំនុកតម្កើង 79:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម 参见章节ព្រះគម្ពីរខ្មែរសាកល1 ឱព្រះអើយ ប្រជាជាតិនានាបានចូលមកក្នុងមរតករបស់ព្រះអង្គហើយ! ពួកគេបានបង្ខូចព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយធ្វើឲ្យយេរូសាឡិមទៅជាគំនរបាក់បែក! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះជាម្ចាស់អើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ព្រះអង្គ ពួកគេបានធ្វើឲ្យព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង ពួកគេបានកម្ទេចក្រុងយេរូសាឡឹម។ 参见章节អាល់គីតាប1 ឱអុលឡោះអើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ទ្រង់ ពួកគេបានធ្វើឲ្យម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ទៅជាសៅហ្មង ពួកគេបានកំទេចក្រុងយេរូសាឡឹម។ 参见章节 |
មីកា ជាពួកម៉ូរ៉ាស៊ីត បានទាយ នៅក្នុងរាជ្យហេសេគាជាស្តេចយូដា ហើយប្រាប់ដល់ពួកជននៅស្រុកយូដាថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះគេនឹងភ្ជួរភ្នំស៊ីយ៉ូន ដូចជាភ្ជួរស្រែចំការ ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាកងគំនរ ឯភ្នំនៃព្រះវិហារ នោះនឹងដូចជាទីខ្ពស់នៅព្រៃណាមួយ