ទំនុកតម្កើង 69:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ៙ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃពួកពលបរិវារអើយ សូមកុំឲ្យពួកអ្នកដែលពឹងពាក់ដល់ទ្រង់ត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យពួកអ្នកដែលស្វែងរកទ្រង់បានត្រូវអាប់យស ដោយព្រោះទូលបង្គំឲ្យសោះ 参见章节ព្រះគម្ពីរខ្មែរសាកល6 ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ានៃពលបរិវារអើយ សូមកុំឲ្យអ្នកដែលទន្ទឹងរង់ចាំព្រះអង្គ អាម៉ាស់មុខដោយសារតែទូលបង្គំឡើយ! ព្រះនៃអ៊ីស្រាអែលអើយ សូមកុំឲ្យអ្នកដែលស្វែងរកព្រះអង្គ អៀនខ្មាសដោយសារតែទូលបង្គំឡើយ! 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ សូមកុំឲ្យអស់អ្នកដែលសង្ឃឹម ដល់ព្រះអង្គត្រូវខ្មាស ដោយព្រោះទូលបង្គំឡើយ ឱព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ដោយព្រោះទូលបង្គំឲ្យសោះ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ឱព្រះអម្ចាស់ ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ សូមកុំឲ្យអស់អ្នកដែលផ្ញើជីវិត លើព្រះអង្គត្រូវអាម៉ាស់ ព្រោះតែទូលបង្គំ ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកព្រះអង្គ ត្រូវបាក់មុខ ព្រោះតែទូលបង្គំ! 参见章节អាល់គីតាប6 ឱអុលឡោះតាអាឡា ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមកុំឲ្យអស់អ្នកដែលផ្ញើជីវិត លើទ្រង់ត្រូវអាម៉ាស់ ព្រោះតែខ្ញុំ ឱអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ សូមកុំឲ្យអស់អ្នកដែលស្វែងរកទ្រង់ ត្រូវបាក់មុខ ព្រោះតែខ្ញុំ! 参见章节 |