| ទំនុកតម្កើង 59:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ សូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃ សូមកុំអាណិតមេត្តាដល់អ្នកណាមួយ ដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់参见章节 ព្រះគម្ពីរខ្មែរសាកល5 ព្រះអង្គគឺព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារ ជាព្រះនៃអ៊ីស្រាអែល សូមតើនឡើងដើម្បីដាក់ទោសអស់ទាំងប្រជាជាតិ សូមកុំមេត្តាដល់អស់ទាំងមនុស្សក្បត់ដ៏ទុច្ចរិតឡើយ! សេឡា参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឱព្រះអង្គ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល សូមតើនឡើង ហើយដាក់ទោស ជាតិសាសន៍ទាំងអស់នោះ សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ –បង្អង់参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាព្រះនៃពិភពទាំងមូល ព្រះអង្គជាព្រះនៃជនជាតិអ៊ីស្រាអែល សូមតើនឡើង ដាក់ទោសប្រជាជាតិទាំងអស់នោះ សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត ទាំងនោះឡើយ!។ - សម្រាក参见章节 អាល់គីតាប5 ឱអុលឡោះតាអាឡា អើយ! ទ្រង់ជាម្ចាស់នៃពិភពទាំងមូល ទ្រង់ជាម្ចាស់នៃជនជាតិអ៊ីស្រអែល សូមក្រោកឡើង ដាក់ទោសប្រជាជាតិទាំងអស់នោះ សូមកុំប្រណីសន្ដោសពួកក្បត់ដ៏ទុច្ចរិត ទាំងនោះឡើយ!។ - សម្រាក参见章节 | 
ប៉ុន្តែឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបអស់ទាំងគំនិត ដែលគេប្រឹក្សាគ្នា ដើម្បីសំឡាប់ទូលបង្គំហើយ សូមទ្រង់កុំអត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេឡើយ ក៏កុំឲ្យលុបអំពើបាបរបស់គេពីចំពោះទ្រង់ដែរ គឺឲ្យគេត្រូវដួលនៅចំពោះទ្រង់វិញ សូមទ្រង់សំរេចដល់គេ ក្នុងវេលាដែលទ្រង់មានសេចក្ដីខ្ញាល់ចុះ។
ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ
ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ នឹងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ