| ទំនុកតម្កើង 5:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេ សូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងទ្រង់ហើយ参见章节 ព្រះគម្ពីរខ្មែរសាកល10 ឱព្រះអើយ សូមធ្វើឲ្យពួកគេបានទទួលទោសផង! សូមឲ្យពួកគេដួលដោយឧបាយកលរបស់ខ្លួន សូមបណ្ដេញពួកគេចេញដោយសារតែការបំពានដ៏ច្រើនរបស់ពួកគេ ដ្បិតពួកគេបានបះបោរនឹងព្រះអង្គ។参见章节 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ឱព្រះអង្គអើយ សូមកាត់ទោសគេ សូមឲ្យគេដួលចុះ ដោយសារឧបាយរបស់ខ្លួនគេ សូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេ ដែលច្រើនឥតគណនា ដ្បិតគេបានបះបោរនឹងព្រះអង្គហើយ។参见章节 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ! សូមឲ្យគេវិនាសអន្តរាយ ដោយសារគម្រោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គ ដូច្នេះ សូមកាត់កាល់គេចោលទៅ។参见章节 អាល់គីតាប10 ឱអុលឡោះអើយ សូមដាក់ទោសគេទៅ! សូមឲ្យគេវិនាសអន្តរាយ ដោយសារគម្រោងការរបស់ខ្លួន គេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ ព្រោះគេបះបោរប្រឆាំងនឹងទ្រង់ ដូច្នេះ សូមកាត់កាល់គេចោលទៅ។参见章节 | 
គ្រាកាលលោកកំពុងតែទូលនឹងស្តេចនៅឡើយ នោះទ្រង់មានបន្ទូលកាត់ថា តើយើងបានតាំងឯង ឲ្យធ្វើជាអ្នកជួយគំនិតស្តេចឬ ចូរនៅស្ងៀមទៅ ឯងចង់ឲ្យគេប្រហារឯងបង់ធ្វើអី ដូច្នេះ លោកក៏លែងពោល ដោយពាក្យនេះថា ទូលបង្គំដឹងពិតថា ព្រះទ្រង់បានសំរេចនឹងបំផ្លាញព្រះករុណាទៅ ដោយព្រោះបានធ្វើអំពើយ៉ាងនេះ ហើយមិនស្តាប់តាមសេចក្ដីដាស់តឿនរបស់ទូលបង្គំ។
កាលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបំរើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទំលាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ