ទំនុកតម្កើង 102:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណា ដល់ក្រុងស៊ីយ៉ូន ដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុង អើ ពេលកំណត់បានមកដល់ហើយ 参见章节ព្រះគម្ពីរខ្មែរសាកល13 ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាស៊ីយ៉ូន ពីព្រោះពេលវេលាដើម្បីមេត្តាដល់នាង គឺពេលកំណត់បានមកដល់ហើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ អើ ពេលកំណត់បានមកដល់ហើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ដោយព្រះអង្គអាណិតមេត្តាក្រុងស៊ីយ៉ូន ព្រះអង្គមុខជាក្រោកឡើង ព្រោះដល់ពេលកំណត់ដែលព្រះអង្គ ត្រូវប្រណីសន្ដោសក្រុងនេះហើយ។ 参见章节អាល់គីតាប13 ដោយទ្រង់អាណិតមេត្តាក្រុងស៊ីយ៉ូន ទ្រង់មុខជាក្រោកឡើង ព្រោះដល់ពេលកំណត់ដែលទ្រង់ ត្រូវប្រណីសន្ដោសក្រុងនេះហើយ។ 参见章节 |
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា កាលណាអញនាំពួកគេដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង
ព្រះទ្រង់ក៏មានបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកឰយុកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ