ទីតុស 3:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាបព្រមទាំងកាត់ទោសខ្លួនគេផង។ 参见章节ព្រះគម្ពីរខ្មែរសាកល11 ដ្បិតអ្នកដឹងថា មនុស្សបែបនេះបានខូចសីលធម៌ និងប្រព្រឹត្តបាប ទាំងផ្ដន្ទាទោសខ្លួនឯងផង។ 参见章节Khmer Christian Bible11 ដោយដឹងថា មនុស្សបែបនេះអាក្រក់អស់ហើយ គេចេះតែធ្វើបាប ព្រមទាំងជាអ្នកដាក់ទោសខ្លួនឯងទៀតផង។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែប្រព្រឹត្តអំពើបាប ព្រមទាំងកាត់ទោសខ្លួនឯងផង។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ដោយដឹងថា ជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។ 参见章节អាល់គីតាប11 ដោយដឹងថាជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្ដអំពើបាប និងដាក់ទោសខ្លួនឯង។ 参见章节 |
ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ