ណាហ៊ុម 2:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 តើរូងសិង្ហនោះបាត់ទៅឯណា គឺជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ ហើយសិង្ហឈ្មោល សិង្ហញីបានដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 តើរូងសិង្ហនោះបាត់ទៅណាហើយ? ប្រៀបដូចជាកន្លែងដែលចិញ្ចឹមពួកសិង្ហស្ទាវ សិង្ហឈ្មោល និងសិង្ហញីឲ្យដើរនៅទីនោះ ព្រមទាំងកូនសិង្ហ ឥតមានអ្នកណាបំភ័យវាឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។ 参见章节អាល់គីតាប11 តើទីក្រុងដែលជាលំនៅរបស់រាជសីហ៍ ក្លាយទៅជាយ៉ាងណាហើយ? ក្រុងនីនីវេប្រៀបបាននឹងកន្លែងដែល សិង្ហស្ទាវរស់នៅ។ ពេលសិង្ហឈ្មោល និងសិង្ហញីដើររកស៊ី គ្មាននរណាហ៊ានមករំខានកូនរបស់វាទេ។ 参见章节 |
មើល ខ្មាំងសត្រូវនឹងឡើងមកទាស់នឹងទីលំនៅមាំមួន ដូចជាសិង្ហដែលឡើងមកពីទីជំនន់នៃទន្លេយ័រដាន់ ដ្បិតអញនឹងធ្វើឲ្យពួកក្រុងបាប៊ីឡូនរត់ចេញភ្លាម រួចអ្នកណាដែលបានរើសតាំង នោះអញនឹងតាំងឲ្យគ្រប់គ្រងវិញ តើអ្នកណាដូចអញ តើអ្នកណានឹងដាក់កំណត់ឲ្យអញបាន តើមានអ្នកគង្វាលណា ដែលអាចនឹងឈរនៅចំពោះអញបាន
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន ហើយលើទីទួលនៃភ្នំនោះ ប្រៀបដូចជាសិង្ហ នឹងកូនវា ដែលគ្រហឹមពីលើរំពា ទោះបើគេហៅពួកអ្នកគង្វាលជាច្រើនមកបង្ក្រាបវាក៏ដោយ គង់តែវាមិនភ័យខ្លាចដោយឮសំឡេងគេ ឬក្រាបចុះ ដោយព្រោះសូរយុកយាក់របស់គេឡើយ
កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយប្រាប់វាថា ពីដើម ឯងប្រៀបដូចជាសិង្ហស្ទាវរបស់សាសន៍ទាំងប៉ុន្មាន ហើយដូចជាសត្វសំបើមនៅក្នុងសមុទ្រ ឯងបានធ្លាយចេញមកជាមួយនឹងទន្លេទាំងប៉ុន្មានរបស់ឯង ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងឯង ព្រមទាំងឲ្យទន្លេគេល្អក់ទាំងអស់ផង