ណាហ៊ុម 1:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ទោះបើគេមានពេញកំឡាំង ហើយមានគ្នាច្រើនផងក៏ដោយ គង់តែគេនឹងត្រូវកាត់ចុះ ហើយកន្លងបាត់ទៅ អញបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ទោះបើគេមានកម្លាំង ហើយមានគ្នាច្រើនក៏ដោយ គង់តែគេនឹងត្រូវកាត់បន្ថយ ហើយកន្លងបាត់ទៅ យើងបានធ្វើទុក្ខឯងម្តងហើយ ដើម្បីមិនឲ្យត្រូវធ្វើទៀតឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។ 参见章节អាល់គីតាប12 អុលឡោះតាអាឡាមានបន្ទូលថា៖ «ទោះបីខ្មាំងសត្រូវមានចំនួនច្រើន និងមានកម្លាំងយ៉ាងណាក្ដី ពួកគេមុខជារលាយសូន្យ គ្មានសល់ឡើយ! យើងបានបន្ទាបអ្នក តែយើងនឹងមិនបន្ទាបអ្នកទៀតទេ។ 参见章节 |