ដានីយ៉ែល 4:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ 参见章节ព្រះគម្ពីរខ្មែរសាកល35 មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។ 参见章节ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។ 参见章节ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។ 参见章节អាល់គីតាប35 មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ទ្រង់ប្រព្រឹត្តចំពោះពួកម៉ាឡាអ៊ីកាត់ និងចំពោះមនុស្សលោក តាមបំណងរបស់ទ្រង់ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ទ្រង់ ដោយពោលថា “ម្ដេចក៏ទ្រង់ធ្វើដូច្នេះ?” បានឡើយ។ 参见章节 |
ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរដល់ទ្រង់ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំឲ្យទំលាក់ទោសជាកំចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ទ្រង់បានសំរេចការតាមដែលគាប់ព្រះហឫទ័យទ្រង់